|
 ពត៍មានថ្មីៗ |
 សរសេរ |
English-Khmer Dictionary |
|
|
ចៅហ្វាយក្រុងភ្នំពេញ កែប ជុតិមា នឹងមិនត្រូវជំនួសដោយអនុប្រធានរបស់លោក គឺលោក ប៉ា សុជាតិវង្ស
|
ថ្ងៃទី 2009-07-15 07:55:37 សរសេរដោយ អាន 496 ដង
 | | | |
លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ក្នុងពេលសម្ភោធន៍រោងចក្រផលិតអេតាណុល របស់កូរ៉េនៅកម្ពុជានៅថ្ងៃច័ន្ទទី១៧ វិច្ឆិកានានេះ បានថ្លែងឲ្យកត់ឈ្មោះប្រភពព័ត៌មានទាំងឡាយចូលក្នុងបញ្ជីមួយ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានចចាមអារ៉ាមថា តំណែងចៅហ្វាយក្រុងភ្នំពេញរបស់លោក កែប ជុតិមា នឹងត្រូវជំនួសដោយអនុប្រធានរបស់លោក គឺលោក ប៉ា សុជាតិវង្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ៖ «អំណាចនីតិប្រតិបត្តិ ចង់ដាក់ ចង់ដូរស្អីៗវាទាក់ទងនឹង ហ៊ុន សែន ហើយឥឡូវហ្នឹង ព្រឹកមិញចេញមក កាសែតខ្លះចុះ ដក កែប ជុតិមា ដាក់ ប៉ា សុជាតិវង្ស ហើយគ្នាឯណោះអត់ទាំងដឹងអីទាំងពីរនាក់ កុំឲ្យតែដឹង។ ដាក់ហ្នឹង ដាក់បំបែកនៅវង់បណ្ដោយ។ ខ្ញុំថា អាធុនហ្នឹង រកឃើញដាក់វា ខោកនឹងក្រញរតែម្ដង ទេអាហ្នឹងអំពើហិង្សាៗ ប៉ុន្តែកត់ឈ្មោះវាចូលក្នុងបញ្ជី គេហៅបញ្ជីមាត់ដាច អាក្រុមចាក់រុក អាហ្នឹងស្លាប់ទៅគេដេរមាត់ជិត»។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចំអកដល់អ្នករិះគន់ចំពោះការតែងតាំងលោកឧត្តមសេនីយ៍ឯក នេត សារឿន ឲ្យកាន់តំណែងជាមេប៉ូលិសនៃប្រទេសកម្ពុជាជំនួសលោក ហុក ឡងឌី ដែលបានស្លាប់ដោយការធ្លាក់ឧទ្ធម្ភាគចក្រនោះផងដែរ។
លោកនាយករដ្ឋមន្ត្រី បន្ថែមយ៉ាងដូច្នេះ ៖ «ហើយមរណភាពអគ្គស្នងការនគរបាលជាតិមួយទៅ ដំឡើងមួយមកទៀត អ៊ីចេះ អ៊ីចុះ គេថាអត់អព្យាក្រឹតទេ ព្រោះក្មួយ ហ៊ុន សែន ។ ដន្លងស្លាប់ទៅ ក្មួយត្រូវបានតែងតាំង ចុះបើក្មួយវាធ្វើអាហ្នឹងយូរហើយ ជំនាញរបស់វាធ្វើនគរបាលមួយជីវិតទៅហើយ ហើយឋានានុក្រមរបស់វា បន្ទាប់ពី ឌី មក វាហ្នឹងតែម្ដង ហើយបើមិនឲ្យវាធ្វើ ឲ្យអ្នកណាធ្វើ? វាទាល់តែយកអស់លោកមកធ្វើ? ចាំទៅ យាមតែផ្ទះមិនឲ្យយាមផង ក្រែងលោកអ្ហែងបាញ់អញ»៕
|
|
|
|