ប៉ូលិសបាញ់អ្នករត់ម៉ូតូឌុបស្លាប់ ២ នាក់
|
ថ្ងៃទី 2010-07-21 01:25:40 សរសេរដោយ អាន 183 ដង កាលពីរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១០ ។ នៅភូមិរោងចក្រស្ថិតនៅ ក្នុងសង្កាត់ភ្នំពេញ្ញថ្មី ខណ្ឌសែនសុខ មានការវាយប្រហារដោយអាវុធ AK47 មួយបានធ្វើឱ្យស្លាប់មនុស្ស ២ នាក់ និង របួសធ្ងន់ ៣ នាក់ ។ តាមព័ត៌មានបានឱ្យ ដឹងថាឃាតករត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយហេតុការណ៍បានកើតឡើង ។
តាមព័ត៌មានឱ្យដឹងថាឃាតករវាយប្រហារទៅលើជនរងគ្រោះគឺជាមន្ត្រីប៉ូលិសដែលមានផ្ទះនៅជិតគ្នាហើយ មូលហេតុគឺបណ្តាលមកពីទំនាស់គ្នាជាយូរមកហើយ ។
ឃាតករដៃដល់មានឈ្មោះថា វង្ស សាឆាត អាយុ ៤៤ ឆ្នាំ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ឃ្មួញពាក់ស័ក្តិ ១ ។ ចំណែកឯជន រងគ្រោះស្លាប់មានឈ្មោះថា ឡុង ហ៊ុន អាយុ ៤៥ ឆ្នាំ ជាអ្នករត់ម៉ូតូឌុបត្រូវស្លាប់ត្រង់ពោះស្លាប់នៅមន្ទីរពេទ្យ ។ ម្នាក់ទៀតមានឈ្មោះថា ឡុង លីហេង អាយុ ១៧ ឆ្នាំ ជាកូន ឡុង ហ៊ុន ។ រីឯអ្នករងរបួស ៣ នាក់ទៀតត្រូវជា ប្រពន្ធកូនប្រសារ និង បងប្អូនជីដុនមួយនៃលោក ឡុង ហ៊ុន ។
មុនការកើតហេតុគ្រួសារទាំងពីរមានទំនាស់ជេរស្តីគ្នាបន្ទាប់មកវង្ស សាឆាត បានដើរទៅផ្ទះដែលមានចម្ងាយតែ ៥ ម៉ែត្រពីគ្នាទាញយកកាំភ្លើងមកបាញ់តែម្តង ។
( ដកស្រង់ចេញពី ភ្នំពេញដេលីញូវ )
|
|
Khmer M A G A Z I N E S . C O M
|