|
 ពត៍មានថ្មីៗ |
 សរសេរ |
English-Khmer Dictionary |
|
|
គ្រូពេទ្យទេវតាថ្មីរាតត្បាតនៅកំពត
|
ថ្ងៃទី 2011-11-16 19:13:41 សរសេរដោយ អាន 356 ដង
 | | | |
សិស្សវ័យក្មេងម្នាក់នៃវិទ្យាល័យ តានី បន្ទាប់ពីប្រឡងជាប់ បាក់ឌុប បានក្លាយ ទៅជា គ្រូព្យាបាលជំងឺគ្រប់ប្រភេទយ៉ាង ពូកែស័ក្តិសិទ្ធិដែល រាល់ថ្ងៃតែងមាន អ្នកជំងឺប្រុសស្រីជិតឆ្ងាយចេញចូល ច្រើនកុះករ ។ ភាពល្បីល្បាញរបស់គ្រូក្មេងម្នាក់ នេះត្រូវបានគេចាត់ទុកថាជាគ្រូពេទ្យទេវតា ហើយការព្យាបាលនេះគឺមានទេវតាចុះពីឋានសួគ៌ជាអ្នកបង្រៀន ។
សិស្សវិទ្យាល័យ តានី ដែលក្លាយ ជាគ្រូពេទ្យទេវតាទាំងវ័យក្មេងនេះមានឈ្មោះ អាត់ តារា ហៅ ហោះ អាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។
អ្នកមីង ប៉ុក សុខុន ត្រូវជាម្តាយបង្កើតរបស់ លោកគ្រូក្មេងរៀបរាប់ឱ្យដឹងថា ខ្ញុំមានកូន ៧ នាក់ (ប្រុស ៣ ស្រី ៤)ដោយឡែកកូនប្រុសដែលចេះ ព្យាបាលជំងឺនេះគឺជាកូនទី ៤ ។ អ្នកមីងបញ្ជាក់ ថា មុនដំបូងស្របពេលកូនប្រុស កំពុងសិក្សាថ្នាក់ទី១២ វិទ្យាល័យ តានី វាចេះតែមានអាការ ចម្លែកគឺដើរលើកដៃសំពះជម្រាបសួរគេឯងខុសពីធម្មតា ។ អាការរបស់កូនប្រុសបែបនេះធ្វើឱ្យខ្ញុំ ជាម្តាយភ័យព្រួយខ្លាំងណាស់ ព្រោះស្មានថាវា មានជំងឺសរសៃប្រសាទ ។ ទោះបីបែបនេះខ្ញុំមិនទាន់យកកូនប្រុសទៅជួបគ្រូពេទ្យទេ ដោយគ្រាន់ តែរកគ្រូហោរឈ្មោះ គ្រូ ឌឿន នៅភូមិអង្គស្វាយ ឃុំនារាយណ៍ ជួយមើល ។ គ្រូ ឌឿន នោះបាន ទស្សន៍ទាយថា អាការរបស់កូនប្រុសខ្ញុំបែបនេះ បណ្តាលមកពីចាស់ទុំធ្វើ លុះត្រាធ្វើពិធីសែនព្រេន ទើបជាសះស្បើយ ។ លុះមកដល់ថ្ងៃចន្ទមួយ ស្របពេលនិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះ ឱ្យកូនប្រុសនោះខ្ញុំបានទៅផ្សារទិញត្រីអណ្តែងមួយ កន្ត្រក ។ ចៃដន្យអីស្រាប់តែពេលនោះត្រីអណ្តែង មួយបាន លោតចេញពីកន្ត្រកបណ្តាលឱ្យធ្មុងរបស់ វាមុតជាប់ជើងឆ្វេងរបស់ខ្ញុំ ។ ពិសត្រីអណ្តែត បានធ្វើឱ្យខ្ញុំមានការឈឺចុក ចាប់យ៉ាងខ្លាំងក្រោយ ពេលត្រឡប់ពីផ្សារមកដល់ផ្ទះវិញ ក៏នៅតែមិន ព្រមបាត់ដដែល ។ ពេលនោះកូនប្រុសរបស់ខ្ញុំ នេះបានយកដៃបបោសអង្អែលជើងត្រង់ស្នាមធ្មុង ត្រីអណ្តែតមុត ស្រាប់តែបាត់ឈឺចុកចាប់ភ្លាមមួយ រំពេច ។
មុនដំបូងទោះបីកូនប្រុសធ្លាប់ប្រាប់ខ្ញុំថា ឱ្យ រៀបហ៊ឹងគ្រឿងសក្ការៈបាយសីធ្នើរគ្រូ ព្រោះទេវតាបាន ចុះមកជួយបង្រៀន ឱ្យចេះមើលក្រយៅដៃ និង ចេះព្យា- បាលជំងឺ ប៉ុន្តែខ្ញុំមិនជឿឡើយ ។ មិនតែប៉ុណ្ណោះមានតែ ស្តីបន្ទោសកូនប្រុសថែមទៀត ។
ពូ គង់ ឡី ត្រូវជាឪពុករបស់គ្រូក្មេងរូបនេះឱ្យដឹងថា កូនប្រុសរបស់ខ្ញុំទើបតែប្រឡងជាប់បាក់ឌុប ហើយបាន ដាក់ពាក្យ ប្រឡងគ្រូមធ្យមប៉ុន្តែមិនបានប្រឡងឡើយ ស្រាប់តែមានទេវតាមកសណ្ឋិតឱ្យកូនប្រុសរបស់ខ្ញុំជួយព្យាបាលជំងឺមនុស្ស តែម្តង ។ ចំណែកខ្ញុំជាឪពុកមិនមាន បញ្ហាអ្វីទេ ទោះបីកូនប្រុសក្លាយជាគ្រូពេទ្យទេវតាព្យាបាល ជំងឺដែលផ្ទុយពីបំណង របស់ខ្ញុំចង់ឱ្យកូនប្រុសធ្វើគ្រូបង្រៀន នោះ សំខាន់ឱ្យតែបានសុខខ្ញុំព្រមដែរ ។
លោកគ្រូក្មេង អាត់ តារា ហៅ ហោះ ត្រូវបានគេចាត់ទុកជាគ្រូពេទ្យទេវតាឱ្យដឹង ថា ខ្ញុំទើបប្រឡងបាក់ឌុបជាប់ ហើយបានដាក់ពាក្យប្រឡងគ្រូមធ្យមដែរ តែត្រូវអាក់ខាន ដោយសារទេវតាឱ្យជួយព្យាបាលជំងឺមនុស្សលោកសិន ចាំទៅថ្ងៃមុខអាយុច្រើនបន្តិចនឹង ប្រឡងធ្វើគ្រូបង្រៀន ។ ខ្ញុំចេះព្យាបាលជំងឺនេះមិនបានទៅរៀនពីគ្រូណាទេ ដោយនៅយប់ឡើងមានទេវតាចុះមកបង្រៀនខ្ញុំជារៀងរាល់យប់អំពីក្បួនស្តោះផ្លុំ គក់ រឺត ចាប់សរសៃព្យាបាលជំងឺ ។ ទេវតាបានប្រាប់ខ្ញុំថា ធ្វើគ្រូព្យាបាលជំងឺបានពីរបីឆ្នាំសិន ចាំគេជួយឱ្យប្រឡង គ្រូជាប់ ។ រាល់ថ្ងៃតែងមានអ្នកជំងឺ ចេញចូលមកព្យាបាលច្រើនកុះករ ហើយកន្លងមកខ្ញុំធ្លាប់ ព្យាបាលជំងឺគេឱ្យជាសះស្បើយបានជាច្រើននាក់ ដូចជា ជំងឺឈឺចង្កេះឈឺឆ្អឹងខ្នង ថ្លោះគ្រេច ឈឺក្បាល ស្វិតដៃជើងដើរមិនរួច ជាដើម ។
របៀបព្យាបាលរបស់ខ្ញុំដោយគ្រាន់តែប្រើវិធី គក់ច្របាច់ រឺតត្រង់កន្លែងដែលឈឺប៉ុណ្ណោះ តាមការបង្រៀនរបស់ទេវតា ដោយមិនបានសូត្របាលីស្តោះផ្លុំ ឬ ប្រើឱសថបុរាណឡើយ ។ ក្នុងអ្នកជំងឺម្នាក់ ខ្ញុំព្យាបាលរឺតគក់ច្របាច់ ចាប់ពី មួយម៉ោងទៅមួយម៉ោងកន្លះ លុះត្រាតែបាត់ឈឺបានជាសះស្បើយទើបឈប់ ។
លោកយាយ ស៊ិន យិន មានប្រសាសន៍ឱ្យដឹងថា ខ្ញុំជាមនុស្សទីពីរក្នុងចំណោម មនុស្សជាច្រើនដែលត្រូវបានគ្រូក្មេង នោះជួយព្យាបាលឱ្យបានជាសះស្បើយ ។ ជំងឺរបស់ខ្ញុំ ឈឺក្បាលជង្គង់ ឈឺចង្កេះ និង រងាស្រៀវស្រាញត្រង់ឆ្អឹងខ្នង និង ឈឺក្បាលអស់រយៈពេល ពីរឆ្នាំ ទោះបីទៅព្យាបាលដល់ប្រទេសវៀតណាមក៏មិនជាដែរ ។ លុះមកឱ្យគ្រូពេទ្យទេវតា វ័យក្មេងជួយព្យាបាល គក់ រឺត ច្របាច់សព្វជើងដៃ និង ខ្លួនប្រាណអស់រយៈពេលមួយ ម៉ោងក៏បានជាសះស្បើយភ្លាមតែម្តង ។
លោកតា ឡុច តែម បានឱ្យដឹងដែរថា ខ្ញុំមានជំងឺស្ទះនោម ទោះបីឱ្យគ្រូពេទ្យវះកាត់ ក៏នៅតែនោមមិនចេញដដែល ។ បន្ទាប់មកខ្ញុំបានឱ្យគ្រូពេទ្យទេវតាវ័យក្មេងជួយព្យាបាលស្ទាប រឺត អង្អែល ត្រង់ក្បាលពោះពីលើចុះក្រោម ប្រហែលមួយម៉ោងស្រាប់តែខ្ញុំជុះនោមចេញវិញ និង បានជាសះស្បើយរហូតមកដល់សព្វថ្ងៃ ។
លោកយាយ អ៊ូ ម៉ែត មានប្រសាសន៍ឱ្យដឹងថា ខ្ញុំមានជំងឺលើសឈាមបណ្តាលឱ្យទន់ដៃ ជើងម្ខាង ទោះបីដើរ និង លើកដាក់ក៏មិនរួចដែរ ។ បន្ទាប់ពីព្យាបាលដោយប្រើថ្នាំពេទ្យមិន ជា ខ្ញុំបានងាកមករកគ្រូពេទ្យទេវតាវ័យក្មេងជួយព្យាបាល ឥឡូវគាត់បានជាសះស្បើយដូចធម្មតា វិញហើយ ដោយគ្រូវ័យក្មេងនេះជួយព្យាបាល គក់ រឺត ច្របាច់ចំនួន ៥ ដងរួចមក ។ លោក យាយឱ្យដឹងទៀតថា បញ្ហាទ្រនឹបលោកគ្រូក្មេងមិនបង្គាប់ឡើយ មានធូបមួយដុំ ទៀនធំពីរដើម ប៉ុណ្ណោះ ។ ចំណែកប្រាក់កាសដាក់តាមសទ្ធា រីឯប្រេងកុឡា និង ទឹកសុទ្ធគ្រាន់តែទិញដាក់ ឱ្យលោកគ្រូក្មេងជួយប្រសិទ្ធី ទុកសម្រាប់លាប រឺត ផឹក និង លុបលាងមុខនៅឯផ្ទះប៉ុណ្ណោះ ។
ទោះជាមានអ្នកជំងឺឆ្ងាយជិតជាច្រើនបានទៅរកគ្រូក្មេងនោះក្តី ក៏អ្នកដែលរស់នៅជិតៗនោះមួយ ចំនួននិយាយ មិនមែនជាពេទ្យទេវតាអីទេ គឺគ្រាន់តែរកលាភសក្ការៈតែប៉ុណ្ណោះ ៕
|
|
|
|